ភ្នំបូកគោ
12:42 AM
Unknown
ភ្នំបូកគោមានចំងាយ ៤២គីឡូម៉ែត្រពីក្រុងកំពត ។ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ១៩១៧ លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្ថិ ។ កាលដំបូងឡើយ បូកគោជាទីកន្លែងសំរាប់សំរាកលំហែកាយរបស់ពួកអាណានិគមបារាំងក្នុង ការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទីតំបន់កំពូលភ្នំនា ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើម រុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជារូបសត្វផ្សេងៗ ឬ ជារាងសំពៅ ... ។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋទាពខ្លះៗនៃក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។
Posted in
Copy Past Blog
7:16 PM
Unknown
រាល់ទិន្នន័យ និង ឯកសាររបស់ Blog នេះ មានលក្ខណះជាសាធារណះ អាចប្រើបាន ដោយមិនចាំបាច់ មានការអនុញ្ញាតិ ពីយើងខ្ញុំឡើយ។
Posted in
RSS FEED
TWITTER
